សេកមាស បន្ទាយមានជ័យ

អាស័យដ្ឋានៈ ទីតាំងទី​‌១ នៅទល់មុខសាលាសូភី ខាងជើងភ្លើងស្តុប៧០ម៉ែត្រ​ ក្រុងសិរីសោភ័ណ ខេត្តប.ជ ។

Tel: 012 89 52 53 / 098 353 555 | E-mail: Sekmeas_bmc@yahoo.com

សេកមាស សំរោង

អាស័យដ្ឋានៈ ទីតាំងទី​២​ នៅទល់មុខបឹងស្នោ ជាប់សាលាសំរោង ក្រុងសំរោង​ ខេត្តឧត្តរមានជ័យ ។

Tel: 012 700 599 / 088 8 001 001 | E-mail: Sekmeas_omc@yahoo.com

សេកមាស អន្លង់វែង

អាស័យដ្ឋានៈ ទីតាំងទី៣​ នៅទល់មុខវិទ្យាល័យអន្លង់វែង ផ្លូវទៅព្រះវិហារ ស្រុកអន្លង់វែង​ ខេត្តឧត្តរមានជ័យ ។

Tel: 012 433 588 / 088 474 5555 | E-mail: Sekmeas_len@yahoo.com

ម្លប់បៃតង និង​ ពិភពតែម

អាស័យដ្ឋានៈ ផ្លូវលេខ ៣ ពីការាស់សាំងសូគីមិច ប្រហែល100ម៉ែត្រ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

Tel: 065 5 600 500 / 088 888 38 48 / 016 733 622 (world sticker)

Tuesday, April 23, 2013

can't Install Printer

Add New User and Install Printer 

Saturday, April 20, 2013

Sunday, April 7, 2013

ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​


ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ជាពិធីបុណ្យ​ប្រពៃណីជាតិ​ដ៏ធំមួយ ដែលដក់ជាប់​ក្នុងចិត្ដ និងជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ។ ពិធី​នេះមិន មែនចេះតែ​ប្រារឰធ្វើឡើង​នៅពេលវេលាណា​ក៏បាននោះទេ។ ប្រវត្ដិសាស្ដ្រ និងកាលវេលា​នៃពិធីបុណ្យ​ចូលឆ្នាំ​ត្រូវបាន​បុព្វបុរសខ្មែរ កំណត់​យ៉ាងជាក់លាក់ និងត្រឹមត្រូវ។
ពេលវេលា​ចូលឆ្នាំខ្មែរ
កាលដើមឡើយ​ប្រទេសខ្មែរយើង​ប្រារឰធ្វើបុណ្យចូលឆ្នាំ​នៅក្នុងខែមិគសិរ ព្រោះដូនតាខ្មែរ​កំណត់យកខែនេះ​ជាខែដើម ឆ្នាំ។ នាសម័យ​ព្រេងនាយ ឆ្នាំនីមួយៗ​ចែកចេញជាបី​រដូវ ហេមន្ដរដូវ គិម្ហរដូវ និងវស្សានរដូវ។ បុរាណចារ្យ​លោកគិតថា ហេមន្ដរដូវ ជារដូវ​ត្រជាក់​ត្រូវចាត់ទុក​ជាដើមឆ្នាំ ដែលប្រៀបបាន​នឹងពេលព្រឹក​ផុតពីរាត្រី គឺជាដើមថ្ងៃ។ គិម្ហរដូវជារដូវក្ដៅ ត្រូវចាត់ទុកជា កណ្ដាលឆ្នាំ​ប្រៀបដូចជា​ពេលពេល​ថ្ងៃត្រង់។ ចំណែក​ឯវស្សានរដូវ​ជារដូវដែលមេឃមីរ​ងងឹតមាន​ភ្លៀងផ្គរ ត្រូវចាត់ទុក​ជាចុងឆ្នាំ ប្រៀប​បាននឹង​ពេលយប់។
ចំណេរកាល​ក្រោយមក គ្រាដែល​បុព្វបុរសខ្មែរ​យើង​អនុលោមប្រើ​ចុល្លសករាជ​ជាសំខាន់នោះ (មិនដឹង​ប្រើនៅក្នុង​រជ្ជកាល ណានៃ​ព្រះអង្គណា​ទេ) ទើបការ​ចូលឆ្នាំថ្មី​មានការ​ប្រែប្រួល ហើយកំណត់​យកខែចេត្រ​ជាដើមឆ្នាំវិញ។ ហើយថ្ងៃខែ​ចូលឆ្នាំខ្មែរ​វិញ តែងប្រព្រឹត្ដ​ទៅមិនមុន​ថ្ងៃទី០៤កើត ខែចេត្រ និងមិនក្រោយ​ថ្ងៃទី០៤កើត ខែពិសាខទេ ព្រោះបុព្វបុរសខ្មែ​រយល់ថា នៅខែមិគសិរនេះ ប្រជាកសិករខ្មែរ​យើងរវល់មមាញឹក​ក្នុងរបរកសិកម្ម​មានការងារ​ស្រែចម្ការ​ជាដើម។ ហេតុនេះហើយ ទើបលោកលើក​កំណត់ពេល ចូលឆ្នាំ​មកធ្វើក្នុង​ខែចេត្រវិញ ដោយហេតុថា​ខែចេត្រកិច្ចការ​ច្រូតកាត់ បោកបែនបាន​ចប់សព្វគ្រប់។ ប្រជាពលរដ្ឋខ្មែរ​ក៏មានពេលទំនេរ មានឱកាស​ធ្វើបុណ្យទាន​កម្សាន្ដសប្បាយ​តាមប្រាថ្នា ហើយការកំណត់នេះ​ជាប់រហូត​មកដល់​សព្វថ្ងៃនេះ។
រឿង​និទាន​ប្រវត្ដិ​ពិធីបុណ្យ​ចូលឆ្នាំ
ប្រវត្ដិ​នៃពិធីបុណ្យ​ចូលឆ្នាំខ្មែរ​បានដល់​រឿងនិទានមួយ នៅក្នុងសង្ក្រាន​សូត្រនិទានថា​មានបុរសម្នាក់​ឈ្មោះថាធម្មបាល​ជាអ្នក ប្រាជ្ញ​ចេះចប់​ត្រៃវេទ ព្រមទាំងចេះ​ភាសាសត្វ​បក្សីផង ហើយតែងតែ​សម្ដែងមង្គលដល់មនុស្ស​ផងទាំងពួង។ លុះកបិល​មហាព្រហ្ម (សម័យនោះ​គេគោរពបូជា​មហាព្រហ្ម និងកបិល​មហាព្រហ្ម)ជ្រាប​ថាធម្មបាល​កុមារជា​អ្នកប្រាជ្ញ ក៏មកសួរ​ប្រស្នា៣ខ ហើយ​សន្យាថា ប្រសិនបើ​ធម្មបាល​ដោះប្រស្នានេះរួច កបិលមហាព្រហ្ម​នឹងកាត់ក្បាល​ខ្លួនបូជាធម្មបាល។ តែបើធម្មបាល​មិនអាចដោះស្រាយ​ប្រស្នារួច ទេ ត្រូវកាត់ក្បាល​បូជាជូនមហា​ព្រហ្មវិញ។ ធម្មបាល​សូមបង្អង់៧ថ្ងៃសិន ដើម្បីគិត​ប្រស្នា ប៉ុន្ដែ៦ថ្ងៃបាន​កន្លងផុតទៅ​ហើយ នៅតែគិត មិនឃើញ ធម្មបាល​ក៏ភៀសខ្លួន​ទៅពួន​ក្រោមដើមត្នោត​មួយគូដែល​ជាលំនៅសម្បុក​នៃសត្វឥន្ទ្រី។ ជាភ័ព្វ​សំណាងល្អ យប់នោះ​ធម្មបាល​ក៏បាន​ឮសត្វឥន្ទ្រី​ញីឈ្មោល​និយាយគ្នា។
សត្វឥន្ទ្រីញី​បានសួរទៅ​សត្វឥន្ទ្រីឈ្មោល​ថា ថ្ងៃនេះយើង​បានអ្វីជា​អាហារ? សត្វ​ឥន្ទ្រីឈ្មោល​និយាយ​ទៅសត្វឥន្ទ្រី​ញីថា ថ្ងៃនេះ នឹង​បានសាច់​ធម្មបាល​កុមារស៊ី​ជាអាហារ ដែលត្រូវ​កបិលមហាព្រហ្ម​សម្លាប់ ព្រោះដោះ​ប្រស្នាមិនរួច។ ឥន្ទ្រីញី​បានសួរ​ទៀតថា ប្រស្នា នោះ​ដូចម្ដេច? ឥន្ទ្រីឈ្មោល​ឆ្លើយថា ៖
  • ខ១ ៖ នៅវេលាព្រឹក សិរីស្ថិត​នៅទីណា? ត្រូវឆ្លើយថា​នៅមុខ ហេតុនេះ​ហើយមនុស្ស​ទាំងឡាយ ត្រូវយកទឹក​លុបលាងមុខ។
  • ខ២ ៖ ថ្ងៃត្រង់ សិរីស្ថិត​នៅទីណា? ត្រូវឆ្លើយថា​នៅទ្រូង ហេតុនេះ​ទើបមនុស្ស​ទាំងឡាយ​យកទឹក​លាងទ្រូង។
  • ខ៣ ៖ វេលាល្ងាច សិរីស្ថិតនៅ​ត្រង់ណា? ត្រូវឆ្លើយ​ថានៅជើង ហេតុនោះ​ទើបមនុស្សទាំង​ឡាយយក​ទឹកលាង​ជើង។
ពាក្យពេចន៍​ទាំងប៉ុន្មាន​របស់ឥន្ទ្រី​ក៏បានមក​ជាពន្លឺមក​បំភ្លឺដោះស្រាយ​ប្រស្នាកបិល​មហាព្រហ្ម រួចចៀស​ផុតពីក្ដី​មរណៈ។ កបិល​មហាព្រហ្ម​សុខចិត្ដ​ចាញ់ ព្រមកាត់​ក្បាលបូជា​ធម្មបាល។ មុនពេល​កាត់ក្បាល កបិលមហា​ព្រហ្មបានកោះ​ហៅទេព​ធីតា ទាំង៧​អង្គដែល​ជាបុត្រីរ​បស់ខ្លួនឱ្យ​យកពាន​មកទ្រក្បាល ព្រោះថា​បើដាក់ក្បាល​នោះនៅ​លើផែនដី​នឹងឆេះ​លោកធាតុ។ បើបោះ​ទៅ លើអាកាស​នឹងរាំងភ្លៀង បើចោល​ទៅក្នុង​សមុទ្រ ទឹកនឹង​រីងស្ងួត​អស់ រួចក៏កាត់​ក្បាលឱ្យទៅ​នាងទុង្សា​ជាកូន​ច្បង។ នាង​ទុង្សា​ហែ ក្បាល​កបិល​មហាព្រហ្ម​ប្រទក្សិណ​ភ្នំព្រះសុមេរុ​៦០នាទី ទើបអញ្ជើញ​ក្បាលនោះ​ទៅប្រតិស្ឋាន​ទុកក្នុងមណ្ឌល​ភ្នំកៃលាស។ លុះដល់ គម្រប់​មួយឆ្នាំ​សង្ក្រាន ទើប​នាងទេពធីតា​ទាំង៧អង្គ​ផ្លាស់វេន​គ្នាមកដង្ហែ​ក្បាលកបិល​មហាព្រហ្ម​ប្រទកិ្សណ​ភ្នំព្រះសុមេរុ​ជារៀងរាល់ ឆ្នាំ។
1. បើសង្ក្រាន​ត្រូវចំថ្ងៃ​អាទិត្យ ត្រូវវេន​នាងទុង្ស
2. បើសង្ក្រាន​ត្រូវចំថ្ងៃច័ន្ទ ត្រូវវេន​នាងគោរាគៈ
3. បើសង្ក្រានត្រូវចំថ្ងៃអង្គារ ត្រូវវេន​នាងរក្សសា
4. បើសង្ក្រានត្រូវចំថ្ងៃពុធ ត្រូវវេននាងមណ្ឌា
5. បើសង្ក្រានត្រូវចំថ្ងៃព្រហស្បត៍ ត្រូវវេននាងកិរិណី
6. បើសង្ក្រានត្រូវចំថ្ងៃសុក្រ ត្រូវវេននាងកិមិរា
7. បើសង្ក្រានត្រូវចំថ្ងៃសៅរ៍ ត្រូវវេននាងមហោទរា
ដោយ​មាននិទាន​បែបនេះហើយ ទើបខ្មែរ​យើងមាន​ជំនឿ ហើយបាន​រៀបចំ​ជាពិធីបូជា​ទេវតា​ដែលត្រូវវេន​ដង្ហែក្បាល​កបិល មហាព្រហ្ម និងត្រូវ​អភិបាល​ពិភពលោក​រៀងរាល់ឆ្នាំថ្មី​ចូលមកដល់​ពុំដែលអាក់ខាន​ឡើយ។ បុណ្យចូលឆ្នាំ​ប្រព្រឹត្ដ​ទៅរយៈ​ពេលបីថ្ងៃ គឺនៅថ្ងៃ១២ ១៣ ១៤ រោច​ខែចេត្រ​ត្រូវនឹង​ថ្ងៃទី១៣ ១៤ ១៥ ឬថ្ងៃទី១៤ ១៥ ១៦ ខែមេសា។

ឈ្មោះទេពធីតាមហាសង្រ្គាន្ត និងគ្រឿងអភរណៈ




ថ្ងែទេពធីតាមហាសង្រ្គាន្ត និងគ្រឿងអភរណៈ

ថ្ងៃអាទិត្យ ទុង្សទេវី សៀតផ្កាទទឹម គ្រឿងប្រចាប់បទុមរាជ ភក្សាហារផ្លែ ទុម្ពរ (ផ្លែល្វា) អាវុធស្តាំចងចក្រ ឆ្វេងស័ង្ខ ពាហនៈគ្រុឌ។


ថ្ងៃច័ន្ទ គោរាគទេវី សៀតផ្កាអង្គារបុស្ស គ្រឿងប្រចាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា។


ថ្ងៃអង្គារ រក្សសាទេវី សៀតផ្កាឈូក គ្រឿងប្រចាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ ឆ្វេងធ្នូ ពាហនៈអស្សតរ។


ថ្ងៃពុធ មណ្ឌាទេវី សៀតផ្កាចម្ប៉ា គ្រឿងប្រចាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈលា។


ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រចាប់មរកត ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី។


ថ្ងៃសុក្រ កិមិរាទេវី សៀតផ្កាចង្កុលនី គ្រឿងប្រចាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ ពាហនៈក្របី។


ថ្ងៃសៅរ៍ មហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រចាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក។




Pulpit rock Pulpit rock Pulpit rock Pulpit rock