សេកមាស បន្ទាយមានជ័យ

អាស័យដ្ឋានៈ ទីតាំងទី​‌១ នៅទល់មុខសាលាសូភី ខាងជើងភ្លើងស្តុប៧០ម៉ែត្រ​ ក្រុងសិរីសោភ័ណ ខេត្តប.ជ ។

Tel: 012 89 52 53 / 098 353 555 | E-mail: Sekmeas_bmc@yahoo.com

សេកមាស សំរោង

អាស័យដ្ឋានៈ ទីតាំងទី​២​ នៅទល់មុខបឹងស្នោ ជាប់សាលាសំរោង ក្រុងសំរោង​ ខេត្តឧត្តរមានជ័យ ។

Tel: 012 700 599 / 088 8 001 001 | E-mail: Sekmeas_omc@yahoo.com

សេកមាស អន្លង់វែង

អាស័យដ្ឋានៈ ទីតាំងទី៣​ នៅទល់មុខវិទ្យាល័យអន្លង់វែង ផ្លូវទៅព្រះវិហារ ស្រុកអន្លង់វែង​ ខេត្តឧត្តរមានជ័យ ។

Tel: 012 433 588 / 088 474 5555 | E-mail: Sekmeas_len@yahoo.com

ម្លប់បៃតង និង​ ពិភពតែម

អាស័យដ្ឋានៈ ផ្លូវលេខ ៣ ពីការាស់សាំងសូគីមិច ប្រហែល100ម៉ែត្រ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

Tel: 065 5 600 500 / 088 888 38 48 / 016 733 622 (world sticker)

Friday, August 30, 2013

ដំណោះស្រាយចំពោះបញ្ហា Google Chrome has crashed!


តើលោកអ្នក​ធ្លាប់ជួបបញ្ហា​ដ៏ធុញទ្រាន់នេះដែរ​ឬទេ? វាពិតជារំខាន​ លោកអ្នក​ក្នុងការទស្សនាវ៉ិបសាយ​នានា​ណាស់មែនទេ? ជាពិសេស​គឺ​លោកអ្នក​មិនអាច​មើល វីដេអូតាមរយៈវ៉ិបសាយ Youtube បានទៀតផង។ 
មូលហេតុ៖ មកពីលោកអ្នក​ធ្វើការ​តំឡើងកម្មវិធី​ Shockwave Flash ច្រើនជាងមួយ បានន័យថាជាទូទៅ ក្នុង Chrome មានស្រាប់ តែបើ​លោកអ្នក​តំឡើង​ថែម​វានឹងមានបញ្ហាដូចខាងលើ។
———
ជំហានដំបូង៖ សូម​ចូលទៅកាន់ Browser URL របស់អ្នក​ហើយវាយថា៖ chrome://plugins
ជំហានទី២៖ សូមចុចលើ Details ដែលស្ថិតនៅខាងស្តាំប៉ែកខាងលើ
ជំហានទី៣៖ សូមពិនិត្យ​មើលត្រង់​ចំនុច Flash នោះ​លោកអ្នក​នឹងឃើញ​ថា៖ Flash (2 files) រួចសូម Disable កំណែប្រែណាដែលចាស់ជាង (Older version)
ជំហានទី៤៖ សូម Restart Google Chrome Browser ហើយសាកល្បង​បើកវ៉ិបសាយ​ដែលមាន Flash ដួចជា សំបុកអាយធី GmailYahoo និង Youtube ជាដើម។
*** ប្រសិន​បើ​លោកអ្នក​នៅ​ប្រើប្រាស់ version ទាប (មានន័យថា បើលោកអ្នក Disable ចំ version ខ្ពស់ជាង) នោះ Google Chrome នឹងទាម​ទារ​ឲ្យ​លោកអ្នក​ Update បន្ថែមទៀត។ (ប្រសិនបើលោកអ្នក​មិនមានបញ្ហាដូចរូបខាង​ក្រោម នោះលោកអ្នក​បានជោគជ័យហើយ)។

របៀបបិទមិនឲ្យក្មេងៗ ឬមនុស្សមួយចំនួនប្រើ FireFox


- ជាដំបូងសូមមិត្តទាំងអស់តម្លើង FireFox Version ណាមួយក៏បាន។ (បើមិនទាន់មានសូមធ្វើការទាញយក)
- បន្ទាប់មកសូមធ្វើការតម្លើងកម្មវិធីនេះ។
- ហើយធ្វើការដំណើរការកម្មវិធីនេះ។
- ចុចពាក្យថា FireFox បើកម្មវិធី FireFox អ្នកមានទំរងបែបនេះ


- ហើយជ្រើសរើសយកពាក្យថា Add-ons


- ស្វែងរកប្រអប់ Search ហើយវាពាក្យថា Block Site ចុច Enter


- បន្ទាប់មកសូមចុចពាក្យថា Install


+ ហើយ Restart FireFox ។
+ បន្ទាប់មកធ្វើតាមការណែរនាំជាការស្រេច។

របៀបប្រើប្រាស់ Teamviewer សម្រាប់បញ្ជាកុំព្យូទ័រ


លោកអ្នក​ដែល​ប្រើប្រាស់​បណ្តាញសង្គម និងនិយមប្រើប្រាស់​អ៊ីនធើណេត ពិតជាធ្លាប់លឺ ឬស្គាល់​រួចមក​ហើយថា៖ តើអ្វីគឺជា Teamviewer ? តើវាមានសារៈប្រយោជន៍ និងតួនាទីសំខាន់យ៉ាង​ណាខ្លះ?
Teamviewer គឺជាកម្មវិធី​ឥតគិតថ្លៃ ពេញនិយម និងមានភាពងាយស្រួលក្នុងការ​ប្រើប្រាស់សម្រាប់​បញ្ជា​ពីឧបករណ៍ ឬកុំព្យូទ័រ ទៅកាន់កុំព្យូទ័រ​ដទៃ​ទៀតបាន ដើម្បីអាចឲ្យភាគីខាងអ្នកបញ្ជា អាចមើល Desktop និងអាចប្រើប្រាស់ Mouse ឬ Keyboard នៃភាគី​ម្ខាងទៀតបាន ។
ចំណាំ៖ ដើម្បីអាចដំណើការបាន កុំព្យូទ័រ ឬឧបករណ៍​ទាំងនោះ ត្រូវបានតំឡើង​ឬ ដំណើរការ (Run) រួចជាស្រេច នូវកម្មវិធី Teamviewer និងជាពិសេស​ត្រូវ​មានកំណែប្រែដូចគ្នា ទើបអាចបញ្ជាគ្នា ទៅមកបាន ។
ដើម្បីអាចបញ្ជា​ពីកុំព្យូទ័រមួយ ទៅមួយទៀតបាន លោកអ្នកគ្រាន់តែ៖

ក. តំឡើងកម្មវិធី ឬដំណើរការ​ដោយពុំបាច់​តំឡើង (Run Only)

Install-or-Run
បន្ទាប់មកសូមចុចលើប៊ូតុង Next ដើម្បីដំណើរការជំហាន​បន្ត ហើយលោកអ្នក​នឹងទទួលបាន​ផ្ទាំង​ដូចរូបខាងក្រោម៖
Remote-Control-Interface

ខ. ដើម្បីបញ្ជា​ទៅភាគីម្ខាងទៀត

លោកអ្នកគ្រាន់តែ ស្នើរសុំគេបើក ឬដំណើរការ​កម្មវិធីនេះ និងសុំលេខ ID (Partner ID) និងលេខសម្ងាត់ បួនខ្ទង់ ដែលគេមាន តែប៉ុណ្ណោះ!
Enter-Password
ផ្ទាំងខាងលើ​នេះ នឹងចេញមក នៅពេលដែលលោកអ្នក​បានវាយ​លេខ ID របស់ភាគី​ម្ខាងទៀត ត្រឹមត្រូវ ។ ជាបន្ទាប់ បើលេខ​សម្ងាត់នោះ ត្រឹមត្រូវ​វានឹងលោត​ផ្ទាំងមួយ ដែលបង្ហាញពី Desktop នៃភាគីម្ខាងទៀត ដែលអ្នក​បញ្ជា​ទៅនោះ មិនខាន ។
មុខងារសំខាន់ៗ របស់ Teamviewer
ក្រៅពីមុខងារបញ្ជា​តាមរយៈ Screen លោកអ្នកក៏អាច​ធ្វើការ​ចែករំលែក និងទទួលយក Files នានា​បានផងដែរ ។
File-Transfer
កាន់តែពិសេស​ទៀតនោះ លោកអ្នកក៏អាច​ធ្វើការប្រជុំ គ្នាតាមរយៈ Teamviewer នេះបានផងដែរ ដោយលោកអ្នក​គ្រាន់តែ មាន Meeting ID និងដាក់ឈ្មោះ​របស់លោកអ្នក ។
Meeting-Interface
In-a-Meeting
សម្រាប់របៀបនៃការប្រើប្រាស់ និងគន្លឹះ រួមទាំងដំណោះស្រាយលម្អិត លោកអ្នកអាចចូលទៅកាន់​គេហទំព័រ​ដើម នៃ Teamviewer ។
ស្រង់ពីៈ សំបុកអាយធី

វិធី​ចែក​រំលែក​ Internet ពី​កុំព្យូទ័រ​ទៅ​ទូរស័ព្ទ​ដៃ – Window

លោកអ្នកប្រហែល​ជាធ្លាប់​ប្រើប្រាស់​ការចែករំលែក Internet ជាមួយ Adhoc ដែលមានស្រាប់នៅក្នុង Windows 7 ប៉ុន្តែ​សំបុកអាយធី ​បាន​​សាក​​ល្បង​​រួច​​មក​ហើយ​ ដែល​វា​ដំណើ​រការ​ បានតែជាមួយកុំព្យួទ័រ ទៅកុំព្យូទ័រ និង​ពីកុំព្យូទ័រទៅ ឧបករណ៍​អេឡិច​ត្រូនិច​ដែល​​ប្រើនូវប្រព័ន្ធប្រតិបត្តិការ iOS តែប៉ុន្នោះ ចំពោះឧបករណ៍ប្រភេទ Android វិញដំណើរការពុំសូវបានល្អទេ។
អត្ថបទ​នេះ​សំបុកអាយធី​ នឹង​លើក​យកគន្លឹះថ្មីមួយទៀត​ដែលប្រើប្រាស់កម្មវិធីជំនួយ (ឥត​គិត​ថ្លៃ) គឺ​ Virtual Router​ ដែល​អ្នក​អាច​ទាញ យក​បាន​ដោយ​សេរី ។
share_internet

ជំហាន​ទី១៖

បន្ទាប់​ពី​ទាញយក និង​តំឡើង​រួច​ហើយ សូម​លោកអ្នក​ដំណើរ​ការ​​កម្មវិធី Virtual Router នេះ​រួច​បំពេញ​ឈ្មោះ និង​លេខ​សម្ងាត់ រួច​ចុច​លើ​ប៊ូតុង Start Virtual Router ។
1.start_virtual_router

ជំហានទី២៖

សូម​បើក​ទូរស័ព្ទ​ដៃ ឬ​កុំព្យូទ័រ ដើម្បី​មើល Signal Wifi តើ​លោកអ្នក​ឃើញ​ឈ្មោះ Wifi ដែល​បាន​បង្កើត​នោះដែរឬទេ ?
Wifi_Detected

ជំហានទី៣៖

សូមបញ្ចូល​លេខ​សម្ងាត់​ Wifi ដែល​បាន​បង្កើត​ខាងលើ ។
sombokitWIFI_pwd
Obtaining_IP
Authenticating

ជំហានទី៤៖

ត្រឹម​ជំហានខាងលើ លោកអ្នក​អាច​ភ្ជាប់ Wifi ពី​កុំព្យូទ័រ មក​ទូរស័ព្ទ​ាបាន​ដោយ​ជោគជ័យហើយ ប៉ុន្តែ​លោកអ្នក​នៅ​ពុំ​ទាន់​អាចប្រើ​អ៊ីន​ធើណេត នៅឡើយទេ ។
3.No_Internet_Access

ជំហានទី៥៖

ដើម្បី​ចែក​រំលែក​អ៊ីនធើណេត សូម​ចូល​ទៅកាន់ Open Network and Sharing Center  សូម​មើល​រូប។
4.Open_Network_and_Sharing_Center
  • ចូល​ទៅកាន់ Change Adapter Settings
5.Change_Adapter_Settings
  • បន្ត​មកទៀត សូម​ចុចលើ Mouse ស្តាំ​លើ Network (LAN) ដែល​លោកអ្នក​នឹង​ចែក​រំលែក
6.Properties
  • សូម​ចូល​ទៅកាន់ Tab Sharing រួច​ធីកលើ​ប្រអប់​ចំនួន​ពីរ ដូច​រូបខាងក្រោម ហើយ​សូម Select យក Wireless Network Connection 2 (ជាទូទៅ នៅពេល​ដំណើរការ​កម្មវិធី Virtual Router)  រួច​ចុចលើ​ប៊ូតុង OK ។
7.Sharing_Internet
លោកអ្នក​ប្រហែល​ជា​ឃើញ​ផ្ទាំង​ដូច​ខាងក្រោម ដែល​មានន័យថា៖ វានឹង​ដំណើរ​ការ បន្ទាប់​ពី​លោកអ្នក​ភ្ជាប់​អ៊ីន​ធើណេត លើក​ក្រោយ (ផ្តាច់ រួច​ភ្ជាប់​សារ​ជាថ្មី) ។
8.Effect_After_Redial

ជំហាន​ចុងក្រោយ៖

លោកអ្នក​នឹង​ទទួល​បាន​ជោគជ័យ – Internet Access ។
9.Connected_done
ស្រង់ពីៈ សំបុកអាយធី

វិធី​បង្កើត​គណនី Apple ID ដោយ​គ្មាន Credit Card – iPhone

select_none_payment_thumb

ជំហាន​ដំបូង៖ តំឡើង​កម្មវិធី​ឥត​គិតថ្លៃ

សូម​លោកអ្នក​បើក​កម្មវិធី App Store ដែល​មាន​ស្រាប់​ក្នុង​ទូរស័ព្ទ iPhone, iPad ឬ​ iPod របស់​លោកអ្នក ហើយ​ស្វែង​រក​កម្មវិធី​ ឥត​គិត​ថ្លៃ ណាមួយក៏បាន ហើយ​ចុច​តំឡើង​ ។
  • ចុចលើប៊ូតុង Free
  • ចុចលើប៊ូតុង Install App
Download_Free_Apps
Install_Apps

ជំហាន​ទី២៖ បង្កើត​គណនី​ថ្មី

ប្រសិន​បើ​លោកអ្នក មិនដែល Login Apple ID ឬ​គ្មាន​គណនីទេ​នោះ លោកអ្នក​នឹង​ឃើញ​ផ្ទាំង​ដែល​ទាម​ទារ​ឲ្យ​លោកអ្នក​បង្កើត​គណនី​ថ្មី ឬ​ប្រើប្រាស់​គណនី​ដែល​មានស្រាប់ (សូម​ប្រយ័ត្ន មុននឹង​ប្រើ​គណនី​របស់​អ្នក​ដទៃ)
  • លោកអ្នក​ត្រូវ​ចុចលើប៊ូតុង Create New Apple ID ដើម្បី​បង្កើត​គណនី​ថ្មី
Create_New_Account

ជំហាន​ទី៣៖ ជ្រើសរើស​ប្រទេស

លោកអ្នក​អាច​ជ្រើស​រើស​ប្រទេស​ ដោយ​សេរី ប៉ុន្តែ​លោកអ្នក​គួរ​តែ​ជ្រើសរើស ប្រទេស​អាមេរិក (United States) ដែល​ភាគ​ច្រើន ​បាន​បង្កើត​គណនី​ ដោយ​មិនចាំបាច់​ប្រើប្រាស់ Credit Card ឡើយ ។​
select_country

ជំហានទី៤៖ បំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​អ្នក ដែល​ត្រូវការ

បន្ត​ពី​ជំហាន​ខាងលើ លោកអ្នក​ត្រូវ​អាន និង​យល់ព្រម តាម​លក្ខខណ្ឌ​របស់ iTunes Store ដោយ​ចុចលើ​ប៊ូតុង Agree ហើយ​ចុច​ប៊ូតុង Continue ។ បន្ទាប់​មក​ សូម​លោកអ្នកវាយ​បញ្ចូល សារ​អេឡិចត្រូនិច លេខ​សម្ងាត់ ដូច​អត្ថបទ​គន្លឹះ​ខាងក្រោម ។

ជំហាន​ទី៥៖ ជ្រើសរើស None

ដល់​ចំនុចនេះ លោកអ្នក​អាច​ជ្រើស​រើស​ប្រភេទ នៃ​ការ​បង់​ប្រាក់ (Payment) ដោយ​ប្រើ ឬ​មិនប្រើ​ Credit Card ។ ប្រសិន​បើ លោកអ្នក​មិនចង់​ប្រើ Credit Card ទេ លោកអ្នក​ត្រូវ​ចុចលើ None ហើយ​ចុច​ប៊ូតុង Next ។
ចំណាំ៖ ទោះ​គ្មាន Credit Card លោកអ្នក​នៅតែ​អាច​ទិញ​កម្មវិធី ឬ​ទំនិញ នានា​តាមរយៈ App Store បាន​ផងដែរ ។
select_none_payment

ជំហាន​ទី៦៖ បំពេញ​ព័ត៌​មាន​មួយ​ចំនួន​ទៀត

បន្ទាប់​ពី​បាន​ជ្រើស​រើស None រួច​មកហើយ​ នោះ​លោកអ្នក​ចាំបាច់​ត្រូវ​បំពេញ ព័ត៌មាន​មួយ​ចំនួន ដែល​មាន​ដូចជា៖ សារ​អេឡិច​ត្រូនិច អាសយដ្ឋាន លេខ​ទូរស័ព្ទ ជាដើម ។ លោកអ្នក​អាច​ស្វែង​រក​ព័ត៌មាន ឬ​អាសយដ្ឋាន​​តាម​ប្រទេស​ដែល​លោកអ្នក បាន​ជ្រើសរើស​នៅខាងលើ ដើម្បី​​ឲ្យ iTunes Store អាច verify បាន​ដោយ​ត្រឹមត្រូវ ។ បើ​លោកអ្នក​វាយ​អាសយ​ដ្ឋាន​ខុស​ច្រើនដង នោះ​លោកអ្នក​នឹង​អាច Block ដែល​ធ្វើ​ឲ្យ​លោកអ្នក មិនអាច​បញ្ចប់​ជំហាន​ចុងក្រោយនេះ ។
លោកអ្នក​អាច​ស្វែងរក​ព័ត៌មាន​គំរូ​ តាម​តំណ​ភ្ជាប់​នេះ ។

ជំហានទី៧៖ បញ្ជាក់​គណនី​លោកអ្នក

នៅពេល​ដែល​លោកអ្នក​ បាន​សម្រេច​ជំហាន​ខាងលើ​រួចហើយ លោកអ្នក​នឹង​ឃើញ ផ្ទាំង​បង្ហាញ​ពី Verify Your Account ។ សូម​លោកអ្នក​ចុចលើប៊ូតុង Done ។
verify_account

ជំហាន​ទី៨៖ បញ្ជាក់​គណនី តាមរយៈ​សារ​អេឡិច​ត្រូនិច

សូម​ចូល​ទៅ​បើក សារ​ឡិច​ត្រូ​និច លោកអ្នក​ហើយ​ចុចលើ​តំណភ្ជាប់ Verify ដើម្បី Activate គណនី Apple ID ។ ពេល​ដែល​លោកអ្នក​បាន​ចុចហើយ វានឹង​បង្ហាញ​ទម្រង់​ឲ្យ​លោកអ្នក​បំពេញ Apple ID (សារ​អេឡិច​ត្រូនិច​របស់​អ្នក ឧទាហរណ៍៖ sopheak@abc.com ជាដើម) និង​លេខ​សម្ងាត់ រួច​ចុចលើ​ប៊ូតុង Verify Address ។
verify_address_login

ជំហាន​ចុងក្រោយ៖ ​បង្កើត​គណនី​បាន​ជោគជ័យ

thank_you_verify
  • ដូច្នេះ លោកអ្នក​អាច​វាយ​សារ​អេឡិច​ត្រូនិច និង​លេខ​សម្ងាត់ របស់​ខ្លួន​ផ្ទាល់ នៅពេល​តំឡើង​កម្មវិធី​នានា នៅលើ​ឧបករណ៍​អេឡិច​ត្រូនិច ដូចជា iPhone, iPad និង iPod ជាដើម ។
Login
ស្រង់ពីៈ សំបុកអាយធី

វិធី​បង្កើត​គណនី Apple ID ដោយ​គ្មាន Credit Card – កុំព្យូទ័រ

គណនី Apple ID របស់​ក្រុម​ហ៊ុន Apple គឺជា​គណនី​ដ៏ពេញ​និយម​មួយ ដែល​អ្នក​ប្រើប្រាស់​ឧបក​រណ៍​អេឡិច​ត្រូនិច iDevice ដូចជា iPhone, iPad ឬ Mac ជាដើម ហើយ​ស្ទើរ​តែ​ទាំងអស់ត្រូវ​តែ​មាន គណនី Apple ID ដើម្បី​ទាញយក​​កម្មវិធី ឬ​ដំណើរ​ការ​ ការ​បញ្ជា​ទិញ​​ផងដែរ (បើ​គ្មាន ក៏​ប្រើ​របស់​អ្នក​ដទៃ​ដែរ) ។
បើ​លោកអ្នក​គ្មាន​គណនី​ Apple ID នេះទេ សូម​ប្រយ័ត្ន​មុន​នឹង​​យក​គណនី​របស់​នរណា​ម្នាក់​មកប្រើ ព្រោះ​ព័ត៌មាន​លោក​អ្នក​​អាច​នឹង​ត្រូវ​បាត់បង់ បើ​អ្នក​ប្រើ​គណនី​អនាមិក ។ សំបុកអាយធី ផ្តល់​ជាអនុសាសន៍ ក្នុង​ការ​បង្កើត​គណនី និង​ប្រើ​សារ​អេឡិច​ត្រូនិច​របស់​ខ្លួន​អ្នក​ផ្ទាល់ ។
apple_id_account_thumb

ដើម្បី​បង្កើត​គណនី Apple ID លោកអ្នក​អាច​អនុវត្តន៍ តាម​ពីរ​របៀប៖

របៀបទី១៖ បង្កើត​តាម​​កម្មវិធី iTunes

ប្រសិន​បើ​លោកអ្នក​កំពុង​ប្រើប្រាស់​កុំព្យូទ័រ សូម​លោកអ្នក​ចាប់​ផ្តើម អនុវត្តន៍​គន្លឹះ​នេះ លើ​កុំព្យ័រ​លោកអ្នក​ផ្ទាល់ ។

ជំហាន​ដំបូង៖ ចូលទៅ iTunes Store

សូម​បើក​ដំណើរ​ការ កម្មវិធី iTunes ដែល​បាន​ទាញយក និង​តំឡើង​រួច​រាល់ ហើយ​ចុចលើ iTunes Store ដែល​ស្ថិត​នៅ​ប៉ែក​ខាងឆ្វេង) ។ សូមជ្រើសរើស​ប្រទេស United States (ជាទូទៅ ប្រទេស​នេះ​បង្កើត​បាន​ដោយ​ជោគជ័យ) ។
iTunes Store

ជំហាន​ទី២៖ ចូលទៅ App Store ហើយចុចលើ Free App

សូម​ចុចលើ App Store នៅឯ Navigation Bar ខាងលើ ។
App_Store
សូម​ស្វែងរក​កម្មវិធី​ណាមួយ ដែល​អនុញ្ញាត​ឲ្យ​ទាញយក​ដោយ​ឥតគិតថ្លៃ (Free) ហើយចុចលើ​ Free App
ចំណាំ៖ មុននឹង​បង្កើត​គណនី​នេះបាន លោកអ្នក​ចាំបាច់​ត្រូវតែ​ជ្រើសរើស កម្មវិធីឥតគិត​ថ្លៃ ជាមុនសិន ។ បើ​មិន​ដូច្នេះ លោកអ្នក​នឹង​ត្រូវ​វាយ​លេខ​ Credit Card ជាមិនខាន ។
Click_Free_Apps
Free_App

ជំហានទី៣៖ បង្កើត​គណនី Apple ID ថ្មី

បន្ទាប់ពី​ចុចលើ Free App តាម​ការណែនាំ​ខាងលើ លោកអ្នក​នឹង​ទទួល​បាន​ផ្ទាំង​លោត ឲ្យ​លោកអ្នក​បំពេញឈ្មោះ និង​លេខសម្ងាត់ ដើម្បី Sign In ឬ​បង្កើត​គណនី​ថ្មី ។ សូម​លោកអ្នក​ចុចលើប៊ូតុង Create Apple ID ។
សំគាល់៖ បើ​លោកអ្នក​មាន​គណនី​មួយ​ហើយ សូម Log Out មុននឹង​អនុវត្តន៍ ជំហាននេះ ។
Create_Apple_ID

ជំហានទី៤៖ ផ្ទាំង​ស្វាគមន៍ ពី iTunes Store

លោកអ្នក​នឹង​ឃើញ​ផ្ទាំង ស្វាគមន៍​របស់ iTunes Store ។ សូម​ចុចលើប៊ូតុង Continue ដើម្បី​បន្ត​ទៅ​ជំហាន​ខាងមុខ ។
Continue

ជំហានទី៥៖ អាន​ពី​លក្ខខណ្ឌ​នានា (Term and Condition) របស់ iTunes Store

សូមអាន និង​យល់ព្រម (បើ​មិនយល់ព្រម សូម​កុំ​បង្កើត) ដោយ​ធីក​ប្រអប់​ដែល​​សរសេរ​ថា៖ I have read and agree to these terms and conditions ហើយសូមចុចលើ​ប៊ូតុង Agree ។
TOC_iTunes

ជំហានទី៦៖ បញ្ចូល​ព័ត៌មាន​ដែល​ត្រូវការ​មួយចំនួន

មក​ដល់​ជំហាន​នេះ លោកអ្នក​ត្រូវ​តែ​បញ្ចូល​នូវ សារអេឡិច​ត្រូនិច បង្កើត​លេខ​សម្ងាត់​ថ្មី ជាពិសេស​ត្រូវ​បង្កើត​ និង​ឆ្លើយ​សំណួរ​សុវត្ថិភាព ដើម្បី​បញ្ជាក់​នៅពេល​លោកអ្នក ភ្លេចលេខសម្ងាត់ ឬគណនី​ត្រូវបាន​លួច​ប្រើ​ដោយ​នរណា​ម្នាក់ ហើយ​​បន្ទាប់​មក សូម​បញ្ចូល​ថ្ងៃខែ​ឆ្នាំ កំណើត​របស់​លោកអ្នក​ផង ។ (ប្រសិន​បើ​លោកអ្នក ខ្លាច​ភ្លេច សូម​ចម្លង​ព័ត៌មាន​ ឬ​ថត​អេក្រង់ ព័ត៌មាន​ដែល​បញ្ចូល​នោះទុក ហើយ​រក្សា​នៅ​កន្លែង​សុវត្ថិភាព​របស់អ្នក) ។
ចំណាំ៖ ព័ត៌មាន​កាន់​តែ​ច្បាស់​ល្អ កាន់តែ​មាន​តម្លៃ​នៅពេល​គណនី​​លោកអ្នក​មាន​បញ្ហា​នានា ។
Apple_ID_info
  • យ៉ាងណា​មិញ លោកអ្នក​គួរតែ​បញ្ចូល​​​អ៊ីម៉ែល (rescure@example.com) បន្ថែម​លើ​អ៊ីម៉ែល​ដែល​បញ្ចូល​ខាងលើ  ដើម្បី​ការពារ​ពេល​លោកអ្នក​ នៅពេល​មានបញ្ហា ។

ជំហានទី៧៖ ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ព័ត៌មាន

បន្ទាប់​ពី​លោកអ្នក​បានបញ្ចូល​ព័ត៌មាន តាម​តម្រូវការ​ហើយ សូម​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ ដើម្បី​ជៀសវាង​ការ​ភាន់​ច្រឡំ ។ ប្រសិន​បើ​ពិនិត្យ ហើយ សូម​ចុចលើ​ប៊ូតុង Continue ។
fill_info_Apple-ID

ជំហាន​ទី៨៖ ជ្រើសរើស​យក None សម្រាប់​អ្នក​គ្មាន និង​មិនចង់​ប្រើ Credit Card

អ្វី​ដែល​លោកអ្នក​ចង់បាន សម្រាប់​អត្ថបទនេះ គឺ None ដែល​ជាទូទៅ ការបង្កើត​បែប​សាមញ្ញ​អាច​នឹង​មិន​ទទួល​បាន​ការ​បង្ហាញ None ដូច​ការរៀបរាប់ខាងលើ​នេះទេ ។
Select_none

ជំហានទី៩៖ បំពេញ​ព័ត៌មាន​ខ្លីៗ​បន្ថែម

បន្ទាប់​ពី​ជ្រើស​រើស None រួចហើយ សូម​លោកអ្នក​បំពេញ​ព័ត៌មាន​ត្រូវ​ការ​មួយ​ដូច​រូបខាងក្រោម រួចចុច​ប៊ូតុង Create Apple ID៖
Select_None
ចំណាំ៖ លោកអ្នក​នៅតែ​អាច​ទិញ​ទំនិញ ឬ​កម្មវិធី​នានា តាម​រយៈ​គណនី Apple ID នេះ ដោយ​មិន​ចាំបាច់​បញ្ចួល ឬប្រើប្រាស់​ Credit Card បាន ។ លោកអ្នក​អាច​ប្រើប្រាស់​កាតកោស Redeem Code ដែល​អាច​ជ្រើស​ទិញ​តាម​តម្លៃដូចជា ១៥$, ៥០$ ជាដើម ។
sample_redeem_code

ជំហានទី១០៖ បញ្ជាក់​គណនី

បន្ទាប់​មក លោកអ្នក​នឹង​ឃើញ​ផ្ទាំង ហើយ​សូម​ចុចលើ ”Verify your Account” ហើយ​ចុចលើ​ប៊ូតុង Done ។  សូម​ចូល​ទៅ​​ឆែក​អ៊ីម៉ែល​ដែល​អ្នក​បាន​បញ្ចូល​ខាងលើ ប្រសិន​បើ​មាន​សារ​ពី iTunes Store សួរ​បញ្ជាក់ពី គណនី Apple ID សូម​ចុចលើ​តំណ​ភ្ជាប់ Verify (Link) ។
Create_Apple_ID_Done

ជំហាន​ចុងក្រោយ៖ លោកអ្នក​នឹង​ទទួល​បាន​ជោគជ័យ

ជាចុងក្រោយ បន្ទាប់​ពី​លោកអ្នក​បាន​ចុចលើតំណ​ភ្ជាប់ Verify រួចមក នោះ​លោកអ្នក​នឹង​​ត្រឡប់​ចូល​ក្នុង​គេហទំព័រ Apple ID ហើយ​លោកអ្នក​ត្រូវ​បញ្ចូល​ឈ្មោះ (អ៊ីម៉ែល) និង​លេខសម្ងាត់ ដែល​បាន​បង្កើត​ដំបូង ។
  • ប្រសិនបើ​លោកអ្នក​វាយ​​ឈ្មោះ និង​លេខសម្ងាត់​បាន​ត្រឹម​ត្រូវ​ហើយ នោះ​លោកអ្នក​នឹង​ទទួល​បាន​ផ្ទាំង​ជោគ​ជ័យ ។
Congratulation
ស្រង់ពីៈ សំបុកអាយធី

Pulpit rock Pulpit rock Pulpit rock Pulpit rock