ថ្ងែទេពធីតាមហាសង្រ្គាន្ត និងគ្រឿងអភរណៈ
ថ្ងៃអាទិត្យ ទុង្សទេវី សៀតផ្កាទទឹម គ្រឿងប្រចាប់បទុមរាជ ភក្សាហារផ្លែ ទុម្ពរ (ផ្លែល្វា) អាវុធស្តាំចងចក្រ ឆ្វេងស័ង្ខ ពាហនៈគ្រុឌ។
ថ្ងៃច័ន្ទ គោរាគទេវី សៀតផ្កាអង្គារបុស្ស គ្រឿងប្រចាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា។
ថ្ងៃអង្គារ រក្សសាទេវី សៀតផ្កាឈូក គ្រឿងប្រចាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ ឆ្វេងធ្នូ ពាហនៈអស្សតរ។
ថ្ងៃពុធ មណ្ឌាទេវី សៀតផ្កាចម្ប៉ា គ្រឿងប្រចាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈលា។
ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រចាប់មរកត ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី។
ថ្ងៃសុក្រ កិមិរាទេវី សៀតផ្កាចង្កុលនី គ្រឿងប្រចាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ ពាហនៈក្របី។
ថ្ងៃសៅរ៍ មហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រចាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក។
0 comments:
Post a Comment