សម្រាប់សរុបទិន្នន័យតាមលក្ខខណ្ឌ
បានច្រើន ឧទាហរណ៍ សរុបទិន្នន័យ តាមផលិតផល និងតាមតំបន់។
អ្វីជា SUMIF?
យើងបានដឹងហើយថា រូបមន្ត
SUMIF អាចជួយយើងសរុបទិន្នន័យតាមលក្ខខណ្ឌតែមួយ
។ ឧទាហរណ៍ការលក់ផលិតផលខាងក្រោម
បើយើងចង់ដឹងថា Spit Bombs លក់បានប៉ុន្មាន?
ខាងក្រោមជារូមបន្ត SUMIF
=SUMIF(A2:A15,"Spit Bomb",C2:C15)
តែបើសិនជាយើងចង់ដឹងថា
Spit Bombs លក់ដាច់នៅតំបន់ណាប៉ុន្មាន SUMIF មិនអាចជួយយើងបានទេ។
អ្វីជា SUMIFS?
SUMIFS ជាពហុវចនៈនៃ SUMIF។
ការប្រើប្រាស់ SUMIFS អាចជួយការសរុបទិន្នន័យជាច្រើនក្នុងតារាង។
យើងអាចសរុប spit bombs ដែលបានលក់តាមតំបន់ North ដូចខាងក្រោម
=SUMIFS(C2:C15,A2:A15,”Spit Bomb”,B2:B15,”North”)
យើងអាចសរុប spit bombs ដែលបានលក់តាមតំបន់ East ដូចខាងក្រោម
=SUMIFS(C2:C15,A2:A15,”Spit Bomb”,B2:B15,”
East”)
តើរូបមន្ត SUMIFS ដំណើរការយ៉ាងណា?
រូបមន្ត =SUMIFS(sum_range, criteria_range1, criteria1,
[criteria_range2, criteria3], ...)
Sum_range គឺជាបង្គុំ
cell ដែលជាតំលៃត្រូវបូកសរុប
criteria_range1
គឺជាបង្គុំ cell
ដែលជាលក្ខខណ្ឌទី1 ត្រូវបូកសរុប
criteria1
គឺជាលក្ខខណ្ឌដែលស្របតាមបង្គុំ Cell ទី1
criteria_range2
គឺជាបង្គុំ cell
ដែលជាលក្ខខណ្ឌទី2 ត្រូវបូកសរុប
criteria2 គឺជាលក្ខខណ្ឌដែលស្របតាមបង្គុំ Cell ទី2
…
criteria_rangeN
គឺជាបង្គុំ cell
ដែលជាលក្ខខណ្ឌទីN ត្រូវបូកសរុប
criteriaN គឺជាលក្ខខណ្ឌដែលស្របតាមបង្គុំ Cell ទីN
ចំណាំៈ យើងអាចកំណត់បានតែ 127 លក្ខខណ្ឌ នៃការបូកសរុបទិន្នន័យ។
0 comments:
Post a Comment