បើកឯកសារ Excel របស់យើង រួចបង្កើត Sheet ចំនួន ៣ ដូចខាងក្រោម
1- worksheet មានឈ្មោះថា Users សម្រាប់កំណត់ ឈ្មោះ និងលេខសម្ងាត់របស់អ្នកប្រើប្រាស់
2- worksheet មានឈ្មោះថា login សម្រាប់បើកផ្ទាំងចូលប្រើប្រាស់
3- worksheet មានឈ្មោះថា Macros Disabled សម្រាប់ណែនាំពេលកម្មវិធីមិនដំណើរការ Macro
Code:
Private Sub Workbook_BeforeClose(Cancel As Boolean)
Dim i As Integer
Sheets("Macros Disabled").Visible = xlSheetVisible
For i = 1 To Worksheets.Count
If Sheets(i).Name <> "Macros Disabled" Then
On Error Resume Next
Sheets(i).Visible = xlVeryHidden
End If
Next
On Error GoTo 0
ThisWorkbook.Save
End Sub
Private Sub Workbook_Open()
Sheets("Login").Visible = xlSheetVisible
Sheets("Macros Disabled").Visible = xlSheetVeryHidden
Sheets("Users").Visible = xlSheetVeryHidden
UserForm1.Show
End Sub
និងចុច Insert ហើយយក Module ហើយ Copy កូដ (ដូចរូបខាងក្រោម) ដើម្បីដំណើរការលើប៊ូតុង Click me to Log In
Code:
Sub CmdOpenFrom_Click()
UserForm1.Show
End Sub
បន្ទាប់ទាញយកទំរង់ Form ពីរ UserForm1.frm និង UserForm1.frx
រូចយកទៅ Import នៅក្នុង Visual Basic Editor
ដោយចុច File > Import File > រួចស្វែរកឯកសារ UserForm1.frm ដែលទាញយកខាងលើរួច ចុច Open ជាការស្រេច
ចំណាំៈ ចំពោះ Worksheet ដែលមានឈ្មោះ Users
UserID : វាយឈ្មោះអ្នកប្រើ
Password : វាយលេខសម្ងាត់
Users : ជា Worksheet ដែលឲ្យបង្ហាញដែលចំពោះ Admin ដែលអាចធ្វើការផ្លាស់ប្តូរឈ្មោះ និងលេខសម្ងាត់
ចំពោះ Sheet1 ដល់ Sheet4 ជាឈ្មោះ Worksheet របស់់យើង ដែលក្នុងឧទាហរណ៍នេះគឺមានតែ ៤ Sheet ទេ បើសិនជាយើងមានច្រើនយើងអាចវាយបន្ត ឬប្តូរឈ្មោះវាចេញ ករណ៍ មិនមានឈ្មោះដូចគ្នា
ចំពោះអ្នកប្រើប្រាស់អាចប្រើ Sheet ណាមួយមានលុះត្រាតែ ដោយ វាយអក្សរ A ឬ a
ឬក៏មិនចង់ឲ្យប្រើដោយ វាយអក្សរ NA ឬ n/a
0 comments:
Post a Comment