ក្រុម 4KhmeriPhone បាន បានបញ្ចេញពុម្ភអក្សរខ្មែរ ក្ដារចុចសម្រាប់ iPhone និង kmFix សម្រាប់ iOS 7 ទៅក្នុង cydia repo របស់ខ្លួនគឺ http://4khmeriphone.com/sp ហើយ ។
- ពុម្ភអក្សរខ្មែរយូនីកូដ សំរាប់ iOS 7 ឈ្មោះ iOS 7+ Khmer Fonts
- ក្ដារចុចខ្មែរ ៥ជួរសំរាប់ iPhone iOS 7ឈ្មោះ iOS 7+ 5 rows iPhone Keyboard ។ ក្ដារចុចនេះមិនអាចប្រើបាននៅលើ iPhone 5S ទេ ។
- kmFix សំរាប់ iPhone និង iPad iOS 7 និង ជាកញ្ចប់សំរាប់កែតម្រូវការកំណត់ Khmer Regional Setting និងប្រតិទិន: ឈ្មោះ iOS 7+ kmFix
កំណត់សំគាល់៖ ជាការល្អដក font profile ចេញ
របៀបបញ្ចូល cydia repo 4khmeriphone.com/sp៖
១. ចូលទៅ cydia
២. ចូលទៅ Manage
៣. ចុចលើ Edit
៤. ចុចលើ Add
៥. បញ្ចូល cydia repo 4khmeriphone.com/sp
៧. ចុចលើ Add Source
របៀបតម្លើងពុម្ភអក្សរខ្មែរ iOS 7+ Khmer Fonts
១. ជ្រើសរើស iOS 7+ Khmer Fonts រួចចុច Install
២. បន្ទាប់ពី Install ចប់ ចុច restart SpringBoard
៣. ចប់ការតម្លើងពុម្ភអក្សរខ្មែរ
របៀបតម្លើងក្ដារចុចខ្មែរ iOS 7+ 5 rows iPhone Keyboard
១. ជ្រើសរើស iOS 7+ 5 rows iPhone Keyboard រួចចុច Install
២. បន្ទាប់ពី Install ចប់ ចុច restart SpringBoard
៣. រួចចូលទៅ Settings –> General –> Keyboard –> Keyboard –> Add New Keyboard …
៤. ជ្រើសរើសឈ្មោះ៖ ក្ដារចុចខ្មែរ
៣. រួចរាល់អាចប្រើបាន
ក្នុងករណីតម្លើងរួចតាមចំណុចខាងលើ មើលមិនឃើញមានក្ដារចុចខ្មែរ សូមចូលទៅ cydia ម្ដងទៀត រួចតម្លើង mobile substrate ពី cydia ។
របៀបតម្លើង iOS 7+ kmFi
១. ជ្រើសរើស iOS 7+ kmFix រួចចុច Install
២. បន្ទាប់ពី Install ចប់ ចុច restart SpringBoard
៣. រួចចូលទៅ Settings –> General –> International–> Regional Format
៤. ជ្រើសរើសឈ្មោះ៖ Khmer (Cambodia)
៣. រួចរាល់អាចប្រើបាន
បើសិនជាមានសំណួរសួមសាកសួរនៅទំព័រ Facebook របស់ក្រុម 4KhmeriPhone: https://www.facebook.com/4khmeriphone
ពីក្រុម 4KhmeriPhone
ដំណោះស្រាយ
ប្រសិនយើងមើលមិនឃើញក្ដារចុចខ្មែរទេ វាខ្មែរចេញថៃ និងក្ដារចុចចេញអក្សរថៃ សូមចូលទៅកាន់ Cydia ម្ដង ទៀត រួច តម្លើង ចូល ទៅ កាន់ Search ហើយ វាយ ពាក្យ Mobile substrate ហើយ ចុច Install ( ឬ modify -> Reinstall) ហើយ Restart SpringBoard បន្ទាប់ មក សូម ចូល ទៅ កាន់ Cydia ម្ដងទៀត ដើម្បីធ្វើការលុប (Remove) iOS 7+ 5 rows iPhone, (iPad) Keyboard ចេញ ហើយ សូម ធ្វើ ការ តម្លើង iOS 7+ 5 rows iPhone (iPad) Keyboard សាជាថ្មី។
0 comments:
Post a Comment