Friday, January 13, 2012

របៀប​បង្កើត Like Box របស់ Facebook នៅលើ Blogspot


ការបង្កើត Like Box គឺដើម្បីបង្កើតភាពងាយស្រួលដល់អ្នកចូលទស្សនាប្លក ដែលបាន Like ឲ្យបានដឹងនៅការប្រកាសថ្មីរបស់ប្លក តាមរយៈទំព័ររបស់ Facebook ។

តំរូវការក្នុងការបង្កើតមានពីរចំណុច​៖

ចំណុចទី១ ទំព័ររបស់ Facebook

ករណី យើងមិនមានទំព័ររបស់ Facebook ទេ យើងត្រូវបង្កើតទំព័ររបស់ Facebook តាមរយៈ
- ចូលទៅក្នុងគេហទ័ព័រ Facebook ចុចទៅក្រោមបំផុតស្វែងរកពាក្យ Create a Page រួចចុចលើវា

- បន្ទាប់មកគោលបំណងរបស់ទំព័ររួចបំពេញបែបបទ និងជ្រើសរើសយក​ I agree to Facebook team បន្ទាប់មកចុចប៊ូតុង Get Started


- រួចបំពេញបែបបទតាមជំហ៊ាននីមួយៗរហូតបង្កើតជាទំព័ររបស់ Facebook

- បន្ទាប់មកចំលងអាសយដ្ឋាន ទំព័ររបស់ Facebook ទុក ដូចខាងក្រោម


- ចំណាំៈ បើសិនជាមានទំព័ររបស់ Facebook រួចហើយ យើងគ្រាន់តែ ចំលងអាសយដ្ឋាន ទំព័ររបស់ Facebook ដើម្បីយកទៅប្រើក្នុងចំណុចទី២

ចំណុចទី២ ចូលទៅកាន់អាសយដ្ឋាន http://developers.facebook.com/docs/reference/plugins/like-box/

-​បន្ទាប់មកចុចចុះក្រោមស្វែករបស់រូបភាពខាងក្រោម




-​យើងអាចបំពេញនូវព័ត៌មានក្នុងផ្ទាំងខាងលើដើម្បីទទួលបាននូវអ្វីដែលត្រូវការក្នុងប្រអប់

· Facebook Page URL​ (?): សូមថតចំលងអាសយដ្ឋានទំព័រក្នុងចំណុច ១ ចូល
· Width (? : កំណត់​ទំហំ​ទទឹង Like Box
· Height (?): ​កំណត់​​ទំហំកំពស់
· Color Scheme (?): កំណត់​ពណ៌ប្រអប់
· Show Faces : បង្ហាញ​រូប​របស់អ្នក​ Like ទំព័រ
· Border Color : កំណត់ពណ៌របស់ស៊ុំប្រអប់
· Show stream​ : ​បង្ហាញប្រកាសថ្មី របស់ទ័ព័រ Facebook នៅលើប្រអប់
· Show header : ​បង្ហាញចំណង់ជើងខាងលើប្រអប់
-ចំណាំ ​៖​ រាល់ការបំពេញក្នុងប្រអប់នីមួយៗ វានឹងបង្ហាញរូបនៅផ្នែកខាងស្តាំដៃ

- ក្រោយបំពេញរួចសូមចុចប៊ូតុង Get Code


1- ជាកូដ JavaScript SDK ដែលត្រូវថតចំលងក្នុង HTML ដោយសិ្ថតចន្លោះ <body>

2- ជាកូដចំលងកូដដាក់ក្នុង HTML ដែលចង់បង្ហាញ Like Box ក្នុងប្លក


របៀបចូល Edit HTML ចូលក្នុង blogger ​ចុចដូចរូបខាងក្រោម 

- យក Template => Edit HTML
- ចុចប៊ូតុង Proceed

0 comments:

Post a Comment

Pulpit rock Pulpit rock Pulpit rock Pulpit rock