Thursday, February 2, 2012

របៀបបិទ Autorun នៅលើ Windows 7

មុខងារ Autorun នៅលើ Window វាផ្តល់ភាពការស្រួលដល់យើងជាមួយការដើរដោយស្វ័យប្រវត្តិ ជាមួយឯកសារ autorun.inf ​ ដែលបានកំណត់នៅលើ  removable device ដូច USB, HDD ជាដើម​ប៉ុន្តែការដំណើរការដោយស្វ័យប្រវត្តិត្រូវបានមានបញ្ហាជាមួយមេរោគ ព្រោះសព្វថ្ងៃនេះ មេរោគបានបង្កើតឯកសារ autorun.inf ចូលទៅកាន់​ removable device យ៉ាងរហ័សនិងងាយស្រួលបំផុតជាមួយ autorun.inf។ ខណៈពេលដោត removable device ចូលកុំព្យូទ័រមេរោគក៏ចាប់ដំណើរការដោយស្វ័យប្រវត្តិដែល ដូច្នេះយើងសូមលើកយកការបិទ autorun​  មកបង្ហាញដែលអាចជួយកាត់បន្ថយការចំលងរបស់មេរោគបានមួយផ្នែកផងដែរ។
ជាដំបូងរួចដំណើរការផ្ទាំង Run ដោយចុច Win + R​ រួចវាយពាក្យ Gpedit.msc  ហើយចុច Enter.
Run
ផ្ទាំង Local Group Policy Editor ត្រូវបង្ហាញឡើង
Local Group Policy 
នៅផ្នែកខាងឆ្វេងសូមស្វែករក Computer Configuration > Administrative Templates > Windows Components > AutoPlay Polocies ដូចរូប
Local Group Policy Editor Auto Play 
នៅផ្នែកស្តាំនិងឃើញមុខងារ Turn off Autoplay ,សូម right click វាហើយរើស Edit
Turn off autoplay
រួចដំណើរការវាយដោយរើសយក Enabled ​ដូចរូបខាងក្រោម​ និងរើសយក
All drives ពីខាងពាក្យ Turn off Autoplay  ក្នុងផ្ទាំងជាមួយគ្នា រួច Apply និង OK ជាការស្រេច។
Enable Turn off

0 comments:

Post a Comment

Pulpit rock Pulpit rock Pulpit rock Pulpit rock