Wednesday, September 11, 2013

ការបង្ហាញអំពីរូបមន្ត SUMIFS នៅក្នុង Excel


សម្រាប់សរុបទិន្នន័យតាមលក្ខខណ្ឌ បានច្រើន ឧទាហរណ៍ សរុបទិន្នន័យ តាមផលិតផល និងតាមតំបន់។
អ្វីជា SUMIF?

យើងបានដឹងហើយថា រូបមន្ត SUMIF អាចជួយយើងសរុបទិន្នន័យតាមលក្ខខណ្ឌតែមួយ ។ ឧទាហរណ៍ការលក់ផលិតផលខាងក្រោម

បើយើងចង់ដឹងថា Spit Bombs លក់បានប៉ុន្មាន? ខាងក្រោមជារូមបន្ត SUMIF 
=SUMIF(A2:A15,"Spit Bomb",C2:C15)
តែបើសិនជាយើងចង់ដឹងថា Spit Bombs លក់ដាច់នៅតំបន់ណាប៉ុន្មាន SUMIF មិនអាចជួយយើងបានទេ។

អ្វីជា SUMIFS?
SUMIFS ជាពហុវចនៈនៃ SUMIF។ ការប្រើប្រាស់ SUMIFS អាចជួយការសរុបទិន្នន័យជាច្រើនក្នុងតារាង។
យើងអាចសរុប spit bombs ដែលបានលក់តាមតំបន់ North ដូចខាងក្រោម
=SUMIFS(C2:C15,A2:A15,”Spit Bomb”,B2:B15,”North”)
យើងអាចសរុប spit bombs ដែលបានលក់តាមតំបន់ East ដូចខាងក្រោម
=SUMIFS(C2:C15,A2:A15,”Spit Bomb”,B2:B15,” East”)

តើរូបមន្ត SUMIFS ដំណើរការយ៉ាងណា?

រូបមន្ត =SUMIFS(sum_range, criteria_range1, criteria1, [criteria_range2, criteria3], ...)

Sum_range គឺជាបង្គុំ cell ដែលជាតំលៃត្រូវបូកសរុប
criteria_range1 គឺជាបង្គុំ cell ដែលជាលក្ខខណ្ឌទី1 ត្រូវបូកសរុប
criteria1  គឺជាលក្ខខណ្ឌដែលស្របតាមបង្គុំ Cell ទី1
criteria_range2 គឺជាបង្គុំ cell ដែលជាលក្ខខណ្ឌទី2 ត្រូវបូកសរុប
criteria2  គឺជាលក្ខខណ្ឌដែលស្របតាមបង្គុំ Cell ទី2
criteria_rangeN គឺជាបង្គុំ cell ដែលជាលក្ខខណ្ឌទីN ត្រូវបូកសរុប
criteriaN  គឺជាលក្ខខណ្ឌដែលស្របតាមបង្គុំ Cell ទីN

ចំណាំៈ យើងអាចកំណត់បានតែ 127 លក្ខខណ្ឌ នៃការបូកសរុបទិន្នន័យ។

0 comments:

Post a Comment

Pulpit rock Pulpit rock Pulpit rock Pulpit rock