Tuesday, October 1, 2013

របៀបបង្កើតឈ្មោះ និងលេខសម្ងាត់ ដើម្បីប្រើប្រាស ឯកសារ Excel


បើកឯកសារ Excel របស់យើង រួចបង្កើត Sheet ចំនួន ៣ ដូចខាងក្រោម

1- worksheet មានឈ្មោះថា Users សម្រាប់កំណត់ ឈ្មោះ និងលេខសម្ងាត់របស់អ្នកប្រើប្រាស់


2- worksheet មានឈ្មោះថា login សម្រាប់បើកផ្ទាំងចូលប្រើប្រាស់


3- worksheet មានឈ្មោះថា Macros Disabled សម្រាប់ណែនាំពេលកម្មវិធីមិនដំណើរការ Macro



បន្ទាប់មកចុច Alt + F11 ដើម្បីបើក Visual Basic Editor


ចុចលើ ThisWorkbook រួច Copy កូដ ខាងក្រោមដូចចូល

Code:

Private Sub Workbook_BeforeClose(Cancel As Boolean)
Dim i   As Integer
Sheets("Macros Disabled").Visible = xlSheetVisible
For i = 1 To Worksheets.Count
    If Sheets(i).Name <> "Macros Disabled" Then
        On Error Resume Next
        Sheets(i).Visible = xlVeryHidden
    End If
Next
On Error GoTo 0
ThisWorkbook.Save
End Sub
Private Sub Workbook_Open()
Sheets("Login").Visible = xlSheetVisible
Sheets("Macros Disabled").Visible = xlSheetVeryHidden
Sheets("Users").Visible = xlSheetVeryHidden
UserForm1.Show
End Sub

និងចុច Insert ហើយយក Module ហើយ Copy កូដ (ដូចរូបខាងក្រោម) ដើម្បីដំណើរការលើប៊ូតុង Click me to Log In

Code:

Sub CmdOpenFrom_Click()
    UserForm1.Show
End Sub

បន្ទាប់ទាញយកទំរង់ Form ពីរ UserForm1.frm និង UserForm1.frx
រូចយកទៅ Import នៅក្នុង Visual Basic Editor

ដោយចុច File > Import File > រួចស្វែរកឯកសារ UserForm1.frm ដែលទាញយកខាងលើរួច ចុច Open ជាការស្រេច

ចំណាំៈ ចំពោះ Worksheet ដែលមានឈ្មោះ Users

UserID : វាយឈ្មោះអ្នកប្រើ
Password : វាយលេខសម្ងាត់
Users : ជា Worksheet ដែលឲ្យបង្ហាញដែលចំពោះ Admin ដែលអាចធ្វើការផ្លាស់ប្តូរឈ្មោះ និងលេខសម្ងាត់

ចំពោះ Sheet1 ដល់ Sheet4 ជាឈ្មោះ Worksheet របស់់យើង ដែលក្នុងឧទាហរណ៍នេះគឺមានតែ ៤ Sheet ទេ បើសិនជាយើងមានច្រើនយើងអាចវាយបន្ត ឬប្តូរឈ្មោះវាចេញ ករណ៍ មិនមានឈ្មោះដូចគ្នា 

ចំពោះអ្នកប្រើប្រាស់អាចប្រើ Sheet ណាមួយមានលុះត្រាតែ ដោយ វាយអក្សរ A ឬ a 
ឬក៏មិនចង់ឲ្យប្រើដោយ វាយអក្សរ NA ឬ n/a



0 comments:

Post a Comment

Pulpit rock Pulpit rock Pulpit rock Pulpit rock