តើលោកអ្នកធ្លាប់ជួបបញ្ហាដ៏ធុញទ្រាន់នេះដែរឬទេ? វាពិតជារំខាន លោកអ្នកក្នុងការទស្សនាវ៉ិបសាយនានាណាស់មែនទេ? ជាពិសេសគឺលោកអ្នកមិនអាចមើល វីដេអូតាមរយៈវ៉ិបសាយ Youtube បានទៀតផង។
មូលហេតុ៖ មកពីលោកអ្នកធ្វើការតំឡើងកម្មវិធី Shockwave Flash ច្រើនជាងមួយ បានន័យថាជាទូទៅ ក្នុង Chrome មានស្រាប់ តែបើលោកអ្នកតំឡើងថែមវានឹងមានបញ្ហាដូចខាងលើ។
———
ជំហានដំបូង៖ សូមចូលទៅកាន់ Browser URL របស់អ្នកហើយវាយថា៖ chrome://plugins
ជំហានទី២៖ សូមចុចលើ Details ដែលស្ថិតនៅខាងស្តាំប៉ែកខាងលើ
ជំហានទី៣៖ សូមពិនិត្យមើលត្រង់ចំនុច Flash នោះលោកអ្នកនឹងឃើញថា៖ Flash (2 files) រួចសូម Disable កំណែប្រែណាដែលចាស់ជាង (Older version)
ជំហានទី៤៖ សូម Restart Google Chrome Browser ហើយសាកល្បងបើកវ៉ិបសាយដែលមាន Flash ដួចជា សំបុកអាយធី , Gmail, Yahoo និង Youtube ជាដើម។
*** ប្រសិនបើលោកអ្នកនៅប្រើប្រាស់ version ទាប (មានន័យថា បើលោកអ្នក Disable ចំ version ខ្ពស់ជាង) នោះ Google Chrome នឹងទាមទារឲ្យលោកអ្នក Update បន្ថែមទៀត។ (ប្រសិនបើលោកអ្នកមិនមានបញ្ហាដូចរូបខាងក្រោម នោះលោកអ្នកបានជោគជ័យហើយ)។
0 comments:
Post a Comment