លោកអ្នកប្រហែលជាធ្លាប់ប្រើប្រាស់ការចែករំលែក Internet ជាមួយ Adhoc ដែលមានស្រាប់នៅក្នុង Windows 7 ប៉ុន្តែសំបុកអាយធី បានសាកល្បងរួចមកហើយ ដែលវាដំណើរការ បានតែជាមួយកុំព្យួទ័រ ទៅកុំព្យូទ័រ និងពីកុំព្យូទ័រទៅ ឧបករណ៍អេឡិចត្រូនិចដែលប្រើនូវប្រព័ន្ធប្រតិបត្តិការ iOS តែប៉ុន្នោះ ចំពោះឧបករណ៍ប្រភេទ Android វិញដំណើរការពុំសូវបានល្អទេ។
អត្ថបទនេះសំបុកអាយធី នឹងលើកយកគន្លឹះថ្មីមួយទៀតដែលប្រើប្រាស់កម្មវិធីជំនួយ (ឥតគិតថ្លៃ) គឺ Virtual Router ដែលអ្នកអាចទាញ យកបានដោយសេរី ។
ជំហានទី១៖
បន្ទាប់ពីទាញយក និងតំឡើងរួចហើយ សូមលោកអ្នកដំណើរការកម្មវិធី Virtual Router នេះរួចបំពេញឈ្មោះ និងលេខសម្ងាត់ រួចចុចលើប៊ូតុង Start Virtual Router ។
ជំហានទី២៖
សូមបើកទូរស័ព្ទដៃ ឬកុំព្យូទ័រ ដើម្បីមើល Signal Wifi តើលោកអ្នកឃើញឈ្មោះ Wifi ដែលបានបង្កើតនោះដែរឬទេ ?
ជំហានទី៣៖
សូមបញ្ចូលលេខសម្ងាត់ Wifi ដែលបានបង្កើតខាងលើ ។
ជំហានទី៤៖
ត្រឹមជំហានខាងលើ លោកអ្នកអាចភ្ជាប់ Wifi ពីកុំព្យូទ័រ មកទូរស័ព្ទាបានដោយជោគជ័យហើយ ប៉ុន្តែលោកអ្នកនៅពុំទាន់អាចប្រើអ៊ីនធើណេត នៅឡើយទេ ។
ជំហានទី៥៖
ដើម្បីចែករំលែកអ៊ីនធើណេត សូមចូលទៅកាន់ Open Network and Sharing Center សូមមើលរូប។
- ចូលទៅកាន់ Change Adapter Settings
- បន្តមកទៀត សូមចុចលើ Mouse ស្តាំលើ Network (LAN) ដែលលោកអ្នកនឹងចែករំលែក
- សូមចូលទៅកាន់ Tab Sharing រួចធីកលើប្រអប់ចំនួនពីរ ដូចរូបខាងក្រោម ហើយសូម Select យក Wireless Network Connection 2 (ជាទូទៅ នៅពេលដំណើរការកម្មវិធី Virtual Router) រួចចុចលើប៊ូតុង OK ។
លោកអ្នកប្រហែលជាឃើញផ្ទាំងដូចខាងក្រោម ដែលមានន័យថា៖ វានឹងដំណើរការ បន្ទាប់ពីលោកអ្នកភ្ជាប់អ៊ីនធើណេត លើកក្រោយ (ផ្តាច់ រួចភ្ជាប់សារជាថ្មី) ។
ជំហានចុងក្រោយ៖
លោកអ្នកនឹងទទួលបានជោគជ័យ – Internet Access ។
ស្រង់ពីៈ សំបុកអាយធី
0 comments:
Post a Comment