លោកអ្នកដែលប្រើប្រាស់បណ្តាញសង្គម និងនិយមប្រើប្រាស់អ៊ីនធើណេត ពិតជាធ្លាប់លឺ ឬស្គាល់រួចមកហើយថា៖ តើអ្វីគឺជា Teamviewer ? តើវាមានសារៈប្រយោជន៍ និងតួនាទីសំខាន់យ៉ាងណាខ្លះ?
Teamviewer គឺជាកម្មវិធីឥតគិតថ្លៃ ពេញនិយម និងមានភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់បញ្ជាពីឧបករណ៍ ឬកុំព្យូទ័រ ទៅកាន់កុំព្យូទ័រដទៃទៀតបាន ដើម្បីអាចឲ្យភាគីខាងអ្នកបញ្ជា អាចមើល Desktop និងអាចប្រើប្រាស់ Mouse ឬ Keyboard នៃភាគីម្ខាងទៀតបាន ។
ចំណាំ៖ ដើម្បីអាចដំណើការបាន កុំព្យូទ័រ ឬឧបករណ៍ទាំងនោះ ត្រូវបានតំឡើងឬ ដំណើរការ (Run) រួចជាស្រេច នូវកម្មវិធី Teamviewer និងជាពិសេសត្រូវមានកំណែប្រែដូចគ្នា ទើបអាចបញ្ជាគ្នា ទៅមកបាន ។
ដើម្បីអាចបញ្ជាពីកុំព្យូទ័រមួយ ទៅមួយទៀតបាន លោកអ្នកគ្រាន់តែ៖
ក. តំឡើងកម្មវិធី ឬដំណើរការដោយពុំបាច់តំឡើង (Run Only)
បន្ទាប់មកសូមចុចលើប៊ូតុង Next ដើម្បីដំណើរការជំហានបន្ត ហើយលោកអ្នកនឹងទទួលបានផ្ទាំងដូចរូបខាងក្រោម៖
ខ. ដើម្បីបញ្ជាទៅភាគីម្ខាងទៀត
លោកអ្នកគ្រាន់តែ ស្នើរសុំគេបើក ឬដំណើរការកម្មវិធីនេះ និងសុំលេខ ID (Partner ID) និងលេខសម្ងាត់ បួនខ្ទង់ ដែលគេមាន តែប៉ុណ្ណោះ!
ផ្ទាំងខាងលើនេះ នឹងចេញមក នៅពេលដែលលោកអ្នកបានវាយលេខ ID របស់ភាគីម្ខាងទៀត ត្រឹមត្រូវ ។ ជាបន្ទាប់ បើលេខសម្ងាត់នោះ ត្រឹមត្រូវវានឹងលោតផ្ទាំងមួយ ដែលបង្ហាញពី Desktop នៃភាគីម្ខាងទៀត ដែលអ្នកបញ្ជាទៅនោះ មិនខាន ។
មុខងារសំខាន់ៗ របស់ Teamviewer
ក្រៅពីមុខងារបញ្ជាតាមរយៈ Screen លោកអ្នកក៏អាចធ្វើការចែករំលែក និងទទួលយក Files នានាបានផងដែរ ។
កាន់តែពិសេសទៀតនោះ លោកអ្នកក៏អាចធ្វើការប្រជុំ គ្នាតាមរយៈ Teamviewer នេះបានផងដែរ ដោយលោកអ្នកគ្រាន់តែ មាន Meeting ID និងដាក់ឈ្មោះរបស់លោកអ្នក ។
ស្រង់ពីៈ សំបុកអាយធីសម្រាប់របៀបនៃការប្រើប្រាស់ និងគន្លឹះ រួមទាំងដំណោះស្រាយលម្អិត លោកអ្នកអាចចូលទៅកាន់គេហទំព័រដើម នៃ Teamviewer ។
0 comments:
Post a Comment