ជំហានដំបូង៖ តំឡើងកម្មវិធីឥតគិតថ្លៃ
សូមលោកអ្នកបើកកម្មវិធី App Store ដែលមានស្រាប់ក្នុងទូរស័ព្ទ iPhone, iPad ឬ iPod របស់លោកអ្នក ហើយស្វែងរកកម្មវិធី ឥតគិតថ្លៃ ណាមួយក៏បាន ហើយចុចតំឡើង ។
- ចុចលើប៊ូតុង Free
- ចុចលើប៊ូតុង Install App


ជំហានទី២៖ បង្កើតគណនីថ្មី
ប្រសិនបើលោកអ្នក មិនដែល Login Apple ID ឬគ្មានគណនីទេនោះ លោកអ្នកនឹងឃើញផ្ទាំងដែលទាមទារឲ្យលោកអ្នកបង្កើតគណនីថ្មី ឬប្រើប្រាស់គណនីដែលមានស្រាប់ (សូមប្រយ័ត្ន មុននឹងប្រើគណនីរបស់អ្នកដទៃ)។
- លោកអ្នកត្រូវចុចលើប៊ូតុង Create New Apple ID ដើម្បីបង្កើតគណនីថ្មី

ជំហានទី៣៖ ជ្រើសរើសប្រទេស
លោកអ្នកអាចជ្រើសរើសប្រទេស ដោយសេរី ប៉ុន្តែលោកអ្នកគួរតែជ្រើសរើស ប្រទេសអាមេរិក (United States) ដែលភាគច្រើន បានបង្កើតគណនី ដោយមិនចាំបាច់ប្រើប្រាស់ Credit Card ឡើយ ។

ជំហានទី៤៖ បំពេញព័ត៌មានផ្ទាល់ខ្លួនអ្នក ដែលត្រូវការ
បន្តពីជំហានខាងលើ លោកអ្នកត្រូវអាន និងយល់ព្រម តាមលក្ខខណ្ឌរបស់ iTunes Store ដោយចុចលើប៊ូតុង Agree ហើយចុចប៊ូតុង Continue ។ បន្ទាប់មក សូមលោកអ្នកវាយបញ្ចូល សារអេឡិចត្រូនិច លេខសម្ងាត់ ដូចអត្ថបទគន្លឹះខាងក្រោម ។
ជំហានទី៥៖ ជ្រើសរើស None
ដល់ចំនុចនេះ លោកអ្នកអាចជ្រើសរើសប្រភេទ នៃការបង់ប្រាក់ (Payment) ដោយប្រើ ឬមិនប្រើ Credit Card ។ ប្រសិនបើ លោកអ្នកមិនចង់ប្រើ Credit Card ទេ លោកអ្នកត្រូវចុចលើ None ហើយចុចប៊ូតុង Next ។
ចំណាំ៖ ទោះគ្មាន Credit Card លោកអ្នកនៅតែអាចទិញកម្មវិធី ឬទំនិញ នានាតាមរយៈ App Store បានផងដែរ ។

ជំហានទី៦៖ បំពេញព័ត៌មានមួយចំនួនទៀត
បន្ទាប់ពីបានជ្រើសរើស None រួចមកហើយ នោះលោកអ្នកចាំបាច់ត្រូវបំពេញ ព័ត៌មានមួយចំនួន ដែលមានដូចជា៖ សារអេឡិចត្រូនិច អាសយដ្ឋាន លេខទូរស័ព្ទ ជាដើម ។ លោកអ្នកអាចស្វែងរកព័ត៌មាន ឬអាសយដ្ឋានតាមប្រទេសដែលលោកអ្នក បានជ្រើសរើសនៅខាងលើ ដើម្បីឲ្យ iTunes Store អាច verify បានដោយត្រឹមត្រូវ ។ បើលោកអ្នកវាយអាសយដ្ឋានខុសច្រើនដង នោះលោកអ្នកនឹងអាច Block ដែលធ្វើឲ្យលោកអ្នក មិនអាចបញ្ចប់ជំហានចុងក្រោយនេះ ។
លោកអ្នកអាចស្វែងរកព័ត៌មានគំរូ តាមតំណភ្ជាប់នេះ ។
ជំហានទី៧៖ បញ្ជាក់គណនីលោកអ្នក
នៅពេលដែលលោកអ្នក បានសម្រេចជំហានខាងលើរួចហើយ លោកអ្នកនឹងឃើញ ផ្ទាំងបង្ហាញពី Verify Your Account ។ សូមលោកអ្នកចុចលើប៊ូតុង Done ។

ជំហានទី៨៖ បញ្ជាក់គណនី តាមរយៈសារអេឡិចត្រូនិច
សូមចូលទៅបើក សារឡិចត្រូនិច លោកអ្នកហើយចុចលើតំណភ្ជាប់ Verify ដើម្បី Activate គណនី Apple ID ។ ពេលដែលលោកអ្នកបានចុចហើយ វានឹងបង្ហាញទម្រង់ឲ្យលោកអ្នកបំពេញ Apple ID (សារអេឡិចត្រូនិចរបស់អ្នក ឧទាហរណ៍៖ sopheak@abc.com ជាដើម) និងលេខសម្ងាត់ រួចចុចលើប៊ូតុង Verify Address ។

ជំហានចុងក្រោយ៖ បង្កើតគណនីបានជោគជ័យ

- ដូច្នេះ លោកអ្នកអាចវាយសារអេឡិចត្រូនិច និងលេខសម្ងាត់ របស់ខ្លួនផ្ទាល់ នៅពេលតំឡើងកម្មវិធីនានា នៅលើឧបករណ៍អេឡិចត្រូនិច ដូចជា iPhone, iPad និង iPod ជាដើម ។

ស្រង់ពីៈ សំបុកអាយធី
0 comments:
Post a Comment