Friday, August 30, 2013

របៀបប្រើប្រាស់ Teamviewer សម្រាប់បញ្ជាកុំព្យូទ័រ


លោកអ្នក​ដែល​ប្រើប្រាស់​បណ្តាញសង្គម និងនិយមប្រើប្រាស់​អ៊ីនធើណេត ពិតជាធ្លាប់លឺ ឬស្គាល់​រួចមក​ហើយថា៖ តើអ្វីគឺជា Teamviewer ? តើវាមានសារៈប្រយោជន៍ និងតួនាទីសំខាន់យ៉ាង​ណាខ្លះ?
Teamviewer គឺជាកម្មវិធី​ឥតគិតថ្លៃ ពេញនិយម និងមានភាពងាយស្រួលក្នុងការ​ប្រើប្រាស់សម្រាប់​បញ្ជា​ពីឧបករណ៍ ឬកុំព្យូទ័រ ទៅកាន់កុំព្យូទ័រ​ដទៃ​ទៀតបាន ដើម្បីអាចឲ្យភាគីខាងអ្នកបញ្ជា អាចមើល Desktop និងអាចប្រើប្រាស់ Mouse ឬ Keyboard នៃភាគី​ម្ខាងទៀតបាន ។
ចំណាំ៖ ដើម្បីអាចដំណើការបាន កុំព្យូទ័រ ឬឧបករណ៍​ទាំងនោះ ត្រូវបានតំឡើង​ឬ ដំណើរការ (Run) រួចជាស្រេច នូវកម្មវិធី Teamviewer និងជាពិសេស​ត្រូវ​មានកំណែប្រែដូចគ្នា ទើបអាចបញ្ជាគ្នា ទៅមកបាន ។
ដើម្បីអាចបញ្ជា​ពីកុំព្យូទ័រមួយ ទៅមួយទៀតបាន លោកអ្នកគ្រាន់តែ៖

ក. តំឡើងកម្មវិធី ឬដំណើរការ​ដោយពុំបាច់​តំឡើង (Run Only)

Install-or-Run
បន្ទាប់មកសូមចុចលើប៊ូតុង Next ដើម្បីដំណើរការជំហាន​បន្ត ហើយលោកអ្នក​នឹងទទួលបាន​ផ្ទាំង​ដូចរូបខាងក្រោម៖
Remote-Control-Interface

ខ. ដើម្បីបញ្ជា​ទៅភាគីម្ខាងទៀត

លោកអ្នកគ្រាន់តែ ស្នើរសុំគេបើក ឬដំណើរការ​កម្មវិធីនេះ និងសុំលេខ ID (Partner ID) និងលេខសម្ងាត់ បួនខ្ទង់ ដែលគេមាន តែប៉ុណ្ណោះ!
Enter-Password
ផ្ទាំងខាងលើ​នេះ នឹងចេញមក នៅពេលដែលលោកអ្នក​បានវាយ​លេខ ID របស់ភាគី​ម្ខាងទៀត ត្រឹមត្រូវ ។ ជាបន្ទាប់ បើលេខ​សម្ងាត់នោះ ត្រឹមត្រូវ​វានឹងលោត​ផ្ទាំងមួយ ដែលបង្ហាញពី Desktop នៃភាគីម្ខាងទៀត ដែលអ្នក​បញ្ជា​ទៅនោះ មិនខាន ។
មុខងារសំខាន់ៗ របស់ Teamviewer
ក្រៅពីមុខងារបញ្ជា​តាមរយៈ Screen លោកអ្នកក៏អាច​ធ្វើការ​ចែករំលែក និងទទួលយក Files នានា​បានផងដែរ ។
File-Transfer
កាន់តែពិសេស​ទៀតនោះ លោកអ្នកក៏អាច​ធ្វើការប្រជុំ គ្នាតាមរយៈ Teamviewer នេះបានផងដែរ ដោយលោកអ្នក​គ្រាន់តែ មាន Meeting ID និងដាក់ឈ្មោះ​របស់លោកអ្នក ។
Meeting-Interface
In-a-Meeting
សម្រាប់របៀបនៃការប្រើប្រាស់ និងគន្លឹះ រួមទាំងដំណោះស្រាយលម្អិត លោកអ្នកអាចចូលទៅកាន់​គេហទំព័រ​ដើម នៃ Teamviewer ។
ស្រង់ពីៈ សំបុកអាយធី

0 comments:

Post a Comment

Pulpit rock Pulpit rock Pulpit rock Pulpit rock