គណនី Apple ID របស់ក្រុមហ៊ុន Apple គឺជាគណនីដ៏ពេញនិយមមួយ ដែលអ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច iDevice ដូចជា iPhone, iPad ឬ Mac ជាដើម ហើយស្ទើរតែទាំងអស់ត្រូវតែមាន គណនី Apple ID ដើម្បីទាញយកកម្មវិធី ឬដំណើរការ ការបញ្ជាទិញផងដែរ (បើគ្មាន ក៏ប្រើរបស់អ្នកដទៃដែរ) ។
បើលោកអ្នកគ្មានគណនី Apple ID នេះទេ សូមប្រយ័ត្នមុននឹងយកគណនីរបស់នរណាម្នាក់មកប្រើ ព្រោះព័ត៌មានលោកអ្នកអាចនឹងត្រូវបាត់បង់ បើអ្នកប្រើគណនីអនាមិក ។ សំបុកអាយធី ផ្តល់ជាអនុសាសន៍ ក្នុងការបង្កើតគណនី និងប្រើសារអេឡិចត្រូនិចរបស់ខ្លួនអ្នកផ្ទាល់ ។

ដើម្បីបង្កើតគណនី Apple ID លោកអ្នកអាចអនុវត្តន៍ តាមពីររបៀប៖
- តាមរយៈកុំព្យូទ័រ ដោយបង្កើតតាម កម្មវិធី iTunes (ទាញយក ដោយឥតគិតថ្លៃ)
- តាមរយៈ iPad ឬ iPhone – សូមចុចអានលម្អិត ។
របៀបទី១៖ បង្កើតតាមកម្មវិធី iTunes
ប្រសិនបើលោកអ្នកកំពុងប្រើប្រាស់កុំព្យូទ័រ សូមលោកអ្នកចាប់ផ្តើម អនុវត្តន៍គន្លឹះនេះ លើកុំព្យ័រលោកអ្នកផ្ទាល់ ។
ជំហានដំបូង៖ ចូលទៅ iTunes Store
សូមបើកដំណើរការ កម្មវិធី iTunes ដែលបានទាញយក និងតំឡើងរួចរាល់ ហើយចុចលើ iTunes Store ដែលស្ថិតនៅប៉ែកខាងឆ្វេង) ។ សូមជ្រើសរើសប្រទេស United States (ជាទូទៅ ប្រទេសនេះបង្កើតបានដោយជោគជ័យ) ។

ជំហានទី២៖ ចូលទៅ App Store ហើយចុចលើ Free App
សូមចុចលើ App Store នៅឯ Navigation Bar ខាងលើ ។

សូមស្វែងរកកម្មវិធីណាមួយ ដែលអនុញ្ញាតឲ្យទាញយកដោយឥតគិតថ្លៃ (Free) ហើយចុចលើ Free App
ចំណាំ៖ មុននឹងបង្កើតគណនីនេះបាន លោកអ្នកចាំបាច់ត្រូវតែជ្រើសរើស កម្មវិធីឥតគិតថ្លៃ ជាមុនសិន ។ បើមិនដូច្នេះ លោកអ្នកនឹងត្រូវវាយលេខ Credit Card ជាមិនខាន ។


ជំហានទី៣៖ បង្កើតគណនី Apple ID ថ្មី
បន្ទាប់ពីចុចលើ Free App តាមការណែនាំខាងលើ លោកអ្នកនឹងទទួលបានផ្ទាំងលោត ឲ្យលោកអ្នកបំពេញឈ្មោះ និងលេខសម្ងាត់ ដើម្បី Sign In ឬបង្កើតគណនីថ្មី ។ សូមលោកអ្នកចុចលើប៊ូតុង Create Apple ID ។
សំគាល់៖ បើលោកអ្នកមានគណនីមួយហើយ សូម Log Out មុននឹងអនុវត្តន៍ ជំហាននេះ ។

ជំហានទី៤៖ ផ្ទាំងស្វាគមន៍ ពី iTunes Store
លោកអ្នកនឹងឃើញផ្ទាំង ស្វាគមន៍របស់ iTunes Store ។ សូមចុចលើប៊ូតុង Continue ដើម្បីបន្តទៅជំហានខាងមុខ ។

ជំហានទី៥៖ អានពីលក្ខខណ្ឌនានា (Term and Condition) របស់ iTunes Store
សូមអាន និងយល់ព្រម (បើមិនយល់ព្រម សូមកុំបង្កើត) ដោយធីកប្រអប់ដែលសរសេរថា៖ I have read and agree to these terms and conditions ហើយសូមចុចលើប៊ូតុង Agree ។

ជំហានទី៦៖ បញ្ចូលព័ត៌មានដែលត្រូវការមួយចំនួន
មកដល់ជំហាននេះ លោកអ្នកត្រូវតែបញ្ចូលនូវ សារអេឡិចត្រូនិច បង្កើតលេខសម្ងាត់ថ្មី ជាពិសេសត្រូវបង្កើត និងឆ្លើយសំណួរសុវត្ថិភាព ដើម្បីបញ្ជាក់នៅពេលលោកអ្នក ភ្លេចលេខសម្ងាត់ ឬគណនីត្រូវបានលួចប្រើដោយនរណាម្នាក់ ហើយបន្ទាប់មក សូមបញ្ចូលថ្ងៃខែឆ្នាំ កំណើតរបស់លោកអ្នកផង ។ (ប្រសិនបើលោកអ្នក ខ្លាចភ្លេច សូមចម្លងព័ត៌មាន ឬថតអេក្រង់ ព័ត៌មានដែលបញ្ចូលនោះទុក ហើយរក្សានៅកន្លែងសុវត្ថិភាពរបស់អ្នក) ។
ចំណាំ៖ ព័ត៌មានកាន់តែច្បាស់ល្អ កាន់តែមានតម្លៃនៅពេលគណនីលោកអ្នកមានបញ្ហានានា ។

- យ៉ាងណាមិញ លោកអ្នកគួរតែបញ្ចូលអ៊ីម៉ែល (rescure@example.com) បន្ថែមលើអ៊ីម៉ែលដែលបញ្ចូលខាងលើ ដើម្បីការពារពេលលោកអ្នក នៅពេលមានបញ្ហា ។
ជំហានទី៧៖ ពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មាន
បន្ទាប់ពីលោកអ្នកបានបញ្ចូលព័ត៌មាន តាមតម្រូវការហើយ សូមពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីជៀសវាងការភាន់ច្រឡំ ។ ប្រសិនបើពិនិត្យ ហើយ សូមចុចលើប៊ូតុង Continue ។

ជំហានទី៨៖ ជ្រើសរើសយក None សម្រាប់អ្នកគ្មាន និងមិនចង់ប្រើ Credit Card
អ្វីដែលលោកអ្នកចង់បាន សម្រាប់អត្ថបទនេះ គឺ None ដែលជាទូទៅ ការបង្កើតបែបសាមញ្ញអាចនឹងមិនទទួលបានការបង្ហាញ None ដូចការរៀបរាប់ខាងលើនេះទេ ។

ជំហានទី៩៖ បំពេញព័ត៌មានខ្លីៗបន្ថែម
បន្ទាប់ពីជ្រើសរើស None រួចហើយ សូមលោកអ្នកបំពេញព័ត៌មានត្រូវការមួយដូចរូបខាងក្រោម រួចចុចប៊ូតុង Create Apple ID៖

ចំណាំ៖ លោកអ្នកនៅតែអាចទិញទំនិញ ឬកម្មវិធីនានា តាមរយៈគណនី Apple ID នេះ ដោយមិនចាំបាច់បញ្ចួល ឬប្រើប្រាស់ Credit Card បាន ។ លោកអ្នកអាចប្រើប្រាស់កាតកោស Redeem Code ដែលអាចជ្រើសទិញតាមតម្លៃដូចជា ១៥$, ៥០$ ជាដើម ។

ជំហានទី១០៖ បញ្ជាក់គណនី
បន្ទាប់មក លោកអ្នកនឹងឃើញផ្ទាំង ហើយសូមចុចលើ ”Verify your Account” ហើយចុចលើប៊ូតុង Done ។ សូមចូលទៅឆែកអ៊ីម៉ែលដែលអ្នកបានបញ្ចូលខាងលើ ប្រសិនបើមានសារពី iTunes Store សួរបញ្ជាក់ពី គណនី Apple ID សូមចុចលើតំណភ្ជាប់ Verify (Link) ។

ជំហានចុងក្រោយ៖ លោកអ្នកនឹងទទួលបានជោគជ័យ
ជាចុងក្រោយ បន្ទាប់ពីលោកអ្នកបានចុចលើតំណភ្ជាប់ Verify រួចមក នោះលោកអ្នកនឹងត្រឡប់ចូលក្នុងគេហទំព័រ Apple ID ហើយលោកអ្នកត្រូវបញ្ចូលឈ្មោះ (អ៊ីម៉ែល) និងលេខសម្ងាត់ ដែលបានបង្កើតដំបូង ។
- ប្រសិនបើលោកអ្នកវាយឈ្មោះ និងលេខសម្ងាត់បានត្រឹមត្រូវហើយ នោះលោកអ្នកនឹងទទួលបានផ្ទាំងជោគជ័យ ។
0 comments:
Post a Comment